សួស្តីចាស Jane តាំងចិត្តមកធ្វើreviewកែច្រមុះជាមួយលោកគ្រូពេទ្យយ៉ុតនៅគ្លីនិកMekoច៎ា ,ជាដំបូង Jane ធ្លាប់បានធ្វើច្រមុះម្ដងរួចមកហើយ ពេលដែលសម្រេចចិត្តធ្វើដោយសារតែ ចង់អោយផ្ទៃមុខមើលទៅមានសភាពផ្អែមល្ហែមជាងមុនប៉ុន្តែលទ្ធផលដែលទទួលបានគឺច្រមុះដូចជាមេធ្មប់, ច្រមុះដូចជាដំបងមិនមែនជាជម្រាល ​ចុងច្រមុះវៀច​ មិនដូចទៅនឹងអ្វីដែលចង់បាននោះទេ ,ត្រូវបានមិត្តភក្តិបង្អាប់លេងថាមុខដូចមនុស្សប្រុស ដូចជាមេធ្មប់ ,ដូច្នេះទើបសម្រេចចិត្តថាធ្វើការកែប្រែឡើងវិញុ។ មិនបានស្វែងរកកន្លែងកែអស់រយៈពេលយូរនោះទេ​ ពីព្រោះខ្ញុំបានឃើញreviewការកែច្រមុះឡើងវិញរបស់គ្លីនិកMekoគឺស្នាដៃល្អណាស់ ដូចទៅនឹងJane កំពុងស្វែងរកអស់រយៈពេលជាយូរមកហើយ។ វេជ្ជបណ្ឌិតនៅទីនេះល្បីល្បាញណាស់ដូច្នេះខ្ញុំបានធ្វើការណាត់ដោយមិនចាំបាច់ពន្យារពេលយូរ។

នៅពេលដែលនាងខ្ញុំជួបលោកគ្រូពេទ្យគាត់បាននិយាយថាប្រសិនបើនាងខ្ញុំធ្វើការកែច្រមុះឡើងវិញ មុខរបស់នាងខ្ញុំនឹងកាន់តែផ្អែមជាងមុន មើលទៅកាន់តែដូចធម្មជាតិ, ដូចជាលោកគ្រូពេទ្យដឹងពីចិត្តរបស់Jane អញ្ចឹងច៎ា។បរិយាកាសនៅក្នុងបន្ទប់វះកាត់មិនមានភាពតានតឹងទាល់តែសោះ មានតន្រ្តីស្តាប់បែបសប្បាយៗ។ គ្រូពេទ្យចាប់ផ្តើមចាក់ថ្នាំស្ពឹក ការឈឺចាប់តិចជាងពេលណាដែលយើងវះកាត់ថ្គាមទាល់ទៀតច៎ា, នាងខ្ញុំបានលឺសម្លេងដែលគ្រូពេទ្យយកស៊ីលីកូនចាស់ចេញ មានអារម្មណ៍ថាស្រៀវបន្តិចតែមិនមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ច៎ា។ ខ្ញុំសូមប្រាប់អ្នកថានៅទីនេះ លោកគ្រូពេទ្យធ្វើការចិតស៊ីលីកូនដោយផ្តាល់ច៎ាដើម្បីតម្រូវនឹងឆ្អឹងច្រមុះរបស់យើងដោយសារមនុស្សម្នាក់ៗមានបាតច្រមុះឬឆ្អឹងច្រមុះមិនដូចគ្នា, ធានាថាធ្វើចេញមកល្អឥតខ្ចោះតែម្ដងច៎ា។

បន្ទាប់ពីចាកចេញពីបន្ទប់វះកាត់គ្រូពេទ្យបានប្រាប់Janeឱ្យថែរក្សាខ្លួនឯងច៎ា, ត្រូវគេងក្បាលឲ្យខ្ពស់និងញុាំថ្នាំដែលលោកគ្រូកំណត់និងជៀសវាងអាហារមានរសេជាតិហឹរ អាហារដែលត្រាំឬផ្អាប់ ចំណែកឯអ្នកដែលចូលចិត្តជប់លៀងវិញត្រូវចៀសវាងការសេពគ្រឿងស្រវឹងមួយរយៈច៎ា។

បន្ទាប់ពីបាន3 ថ្ងៃហើយ Jane បានដោះបង់រុំលើច្រមុះចេញ អាចមើលទៅមានអការះហើមនិងជាំបន្តិចច៎ា។ នៅពេលដែលមើលពីចំហៀងទៅនាងខ្ញុំពេញចិត្តខ្លាំងណាស់។

រំលងទៅ1សប្តាហ៍ហើយច៎ា នៅមានអការះហើមបន្តិចតែមិនមានជាំទេ, Janeចង់តែស្រែកឲ្យបែកផ្ទះទេច៎ា គឺរាងស្អាតណាស់ នាងខ្ញុំពេញចិត្តខ្លាំងមែនទែន។

យ៉ាងម៊េចដែរច៎ា ផ្ទាល់ខ្លួននាងខ្ញុំវិញពេញចិត្តវាខ្លាំងណាស់, មនុស្សដែលចូលចិត្តនិយាយបង្អាប់លេងថាមុខដូចមេធ្មប់ឥឡូវក្លាយជាទេពអប្សរ បូករួមនឹងទឹកមុខផ្អែមល្ហែមដែលមានចុងច្រមុះស្រួចបែបនារីច៎ា។ មានតែគ្លីនិក Meko ទេដែលអាចផ្ដល់ជូននូវអ្វីដែលអ្នកចង់បានច៎ា, សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើច្រមុះឬកែច្រមុះសូមណែនាំអ្នកទាំងអស់គ្នាទៅគ្លីនិកMekoមានផាសុខភាពនិងសុវត្ថិភាព​ ស្រស់ស្អាតបាននៅមួយពព្រិចភ្នែកច៎ា។

Result By Dr.Yod