សួស្តីអ្នកទាំងអស់គ្នា នាងខ្ញុំPaPaiចា៎ នាងខ្ញុំមានអាជីពជាពិធីកានីដែលទាមទារឲ្យនាងខ្ញុំត្រូវតែរក្សាភាពស្រស់ស្អាត ដូច្នេះរាល់ពេលដែលត្រូវធ្វើការវះកាត់លើផ្នែកណាមួយ ត្រូវតែសិក្សាឲ្យបានច្រើនជាមុនសិន ហើយថ្ងៃនេះPaPaiនឹងមកចែករំលែកបទពិសោធន៍នៃការធ្វើត្របកភ្នែកពីរជាន់ សម្រាប់អ្នកដែលកំពុងស្វែងរកព័ត៌មានពីការធ្វើត្របកភ្នែកពីរជាន់ចា៎​ ជារៀងរាល់ថ្ងៃនាងខ្ញុំត្រូវលាបគ្រឿងសំអាងញឹកញាប់ ហើយពេលលាបគ្រឿងសំអាងលើភ្នែកខ្ញុំតែងតែប្រើក្រដាសបិទលើត្របកភ្នែក ដើម្បីឲ្យឃើញត្របកភ្នែកកាន់តែច្បាស់ បញ្ហាដែលបានជួបប្រទះនៅពេលដោះផ្ទាំងក្រដាសបិទចេញ ភ្នែកនាងខ្ញុំក្រហាយនឹងឈឺយ៉ាងខ្លាំង

នោះហើយជាមូលហេតុដែលPaPaiចង់ធ្វើត្របកភ្នែកពីរជាន់ ដើម្បីមិនចាំបាច់ប្រើក្រដាសបិទលើត្របកភ្នែកទៀត ហើយធ្វើឲ្យការតុបតែងមុខសម្រាប់នាងខ្ញុំកាន់តែស្រស់ស្អាតនិងលឿនជាងមុនចា៎

ការរៀបចំមុនពេលវះកាត់ យើងត្រូវតែរៀបចំឲ្យបានល្អ
យើងត្រូវតែចៀសវាងពីការញាំវីតាមីនឬថ្នាំបំប៉នផ្សេងៗទាំងនេះ ព្រោះវាធ្វើអោយការហូរឈាមកាន់តែងាយស្រួល នៅពេលដែលវះកាត់ភ្នែក មុខរបួសតូចមែន ប៉ុន្តែវានឹងពិបាកប្រសិនបើមានការហូរឈាមនៅពេលវះកាត់ នឹងធ្វើឱ្យពិបាកក្នុងការវះកាត់ ប្រសិនបើអ្នកចង់ឱ្យការវះកាត់ដំណើរការទៅដោយរលូននិងដោយមិនចាំបាច់សម្រាករយៈពេលយូរ ត្រូវផ្អាកវីតាមីននិងថ្នាំបំប៉នដូចដែលបានរៀបរាប់ខាងលើ យ៉ាងហោចណាស់ត្រូវផ្អាករយៈពេលពីរសប្តាហ៍ចា៎

នេះជារូបថតមុនពេលធ្វើ ហើយរូបនេះនាងខ្ញុំមិនបានធ្វើការប្រើក្រដាសបិទនៅលើត្របកភ្នែករបស់ខ្ញុំទេ

មុនពេលវះកាត់ PaPaiបានស្វែងរកព័ត៌មានពីអ៊ីនធឺណិតគេហទំព័រនិងក្រុមហ្វេសប៊ុកផ្សេងៗហើយសួរមិត្តភក្តិផងដែរ បន្ទាប់ពីរកឃើញព័ត៌មានខ្ញុំបានសំរេចចិត្តធ្វើវានៅMeko Clinic នាងខ្ញុំបានមកពិគ្រោះជាមួយលោកគ្រូពេទ្យម៉ាណាត នាងខ្ញុំជឿជាក់លើជំនាញរបស់គាត់និងបទពិសោធន៍ជាច្រើនឆ្នាំរបស់គាត់ ដល់ពេលដែលត្រូវធ្វើការវះកាត់ PaPaiពិតជារំភើបណាស់ ហើយក៏ខ្លាចឈឺផងដែរ បន្ទាប់មកមុនពេលចូលបន្ទប់វះកាត់គិលានុប្បដ្ឋាយិកាបានឲ្យនាងខ្ញុំលេបថ្នាំរំងាប់អារម្មណ៏កុំឲ្យភ័យខ្លាចចំនួន ២គ្រាប់ហើយបន្ទាប់មកដេករង់ចាំគ្រូពេទ្យ លោកវេជ្ជបណ្ឌិតបានគូរលើត្របកភ្នែក បន្ទាប់មកចាក់ថ្នាំស្ពឹក ឈឺតែបន្តិចពេលចាក់ថ្នាំស្ពឹកប៉ុណ្នោះក្រោយមកវាមិនឈឺចាប់ទាល់តែសោះ ក្រោយពេលស្ពឹកហើយវេជ្ជបណ្ឌិតបានធ្វើការវះកាត់ភ្នែក មិនមានអារម្មណ៍ឈឺអ្វីទាំងអស់ប្រហែលមួយម៉ោងការវះកាត់បានបញ្ចប់ហើយចា៎

បន្ទាប់ពីធ្វើរួចត្របកភ្នែកនឹងមានការហើមខ្លះ ប៉ុន្តែបានកត់សម្គាល់ឃើញ មានតែបីថ្ងៃទេហើយក៍ចាប់ផ្តើមស្រកទៅវិញបណ្តើរៗ បន្ទាប់ពីបាន០៦ថ្ងៃ អាចធ្វើការតុបតែងមុខដើម្បីធ្វើការដូចធម្មតា ហើយមើលឃើញត្របកភ្នែកយ៉ាងច្បាស់

បន្ទាប់ពីធ្វើវាហើយខ្ញុំពិតជាចូលចិត្តវាណាស់ ការហើមគឺក្នុងរយៈពេលខ្លីមែនទែន ហើយខ្ញុំអាចទៅធ្វើការបានធម្មតាងាយស្រួលមិនចាំបាច់សម្រាកព្យាបាលយូរទេមិត្តរួមការងាររបស់ខ្ញុំបានសសើរថាស្រស់ស្អាតណាស់

ស្រស់ស្អាតដោយមិនចាំបាច់ដាក់ក្រដាសបិទលើត្របកភ្នែកទៀតទេ

ឃើញថាត្របកភ្នែកកាន់តែស្រស់ស្អាតបង្កើនទំនុកចិត្តនឹងភាពជឿជាក់ណាស់

នេះជារូបនាងខ្ញុំក្រោយពេលធ្វើហើយចា៎ វាពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយដែលនាងខ្ញុំជ្រើសរើសធ្វើត្របកភ្នែកពីរជាន់នៅMeko Clinicចា៎

រូបថតមុននិងក្រោយធ្វើចា៎

Result By Dr.Manat