សួស្តីចាស នាងខ្ញុំFameចា៎ ថ្ងៃនេះFameសូមមកចែករំលែកបទពិសោធន៍អំពីការវះកាត់ចង្កាជាមួយវេជ្ជបណ្ឌិតយ៉ុងនៅMeko Clinic នាងខ្ញុំបានធ្វើការស្វែងរកព័ត៌មានអស់រយៈពេលជាយូរមកហើយពីការវះកាត់ថ្វើចង្កា ព្រោះនាងខ្ញុំមានចង្កាខ្លី ធ្វើឲ្យមើលមកមិនស្រស់ មិនមានទម្រង់មុខV-shape ហើយក៏ជះឥទ្ធិពលដល់ការងាររបស់Fameផងដែរចា៎សម្រាប់ពិធីកានី ការសម្តែងតម្រូវឱ្យថតរូបនិងថតវីដេអូជាច្រើន នៅពេលខ្លះនាងខ្ញុំមិនមានទំនុកចិត្តខ្លាំងជាមួយនិងចង្កាទេ ដូច្នេះនាងខ្ញុំមានគោលបំណងធ្វើការវះកាត់ចង្កាដើម្បីឱ្យមានទំនុកចិត្តច្រើនជាងនេះចា៎

នៅពេលរៀបចំមុនពេលវះកាត់ខ្ញុំរំភើបណាស់ ចង់ដឹងថាវានឹងចេញមកយ៉ាងម៉េច លោកវេជ្ជបណ្ឌិតគួរឱ្យស្រឡាញ់ណាស់គ្រូពេទ្យចិត្តល្អនឹងធ្វើផែនការវះកាត់ជាមួយយើងម្តងទៀត នាងខ្ញុំបានជ្រើសរើសបច្ចេកទេសវះកាត់ចង្កា ដោយយកស្នាមរបួសនៅខាងក្រៅ លោកវេជ្ជបណ្ឌិតនឹងគូរលើចង្ការបស់យើង គាត់បាននិយាយលេងជាមួយយើងដើម្បីឲ្យFameបានបន្ធូរអារម្មណ៏ មានអារម្មណ៍ថាឈឺតិចតួចពេលចាក់ថ្នាំស្ពឹក ក្រៅពីនេះវគឺមិនឈឺចាប់ទៀតទេ បន្ទាប់ពីការវះកាត់បានបញ្ចប់អាចនៅតែស្ពឹកបន្តិចប៉ុន្តែកុំបារម្ភ បន្ទាប់ពីមួយរយៈវានឹងមានអារម្មណ៍ធម្មតាវិញចា៎ គ្រាន់តែមានអារម្មណ៏តឹងៗនៅលើមុខរបួសចា៎

ចង្កាត្រូវបានវះកាត់រួចហើយ បន្ទាប់ពីសប្តាហ៍ដំបូង ចង់ណែនាំអ្នកទាំងអស់គ្នាអោយញ៉ាំល្ពៅ សណ្តែកខៀវ សណ្តែកខ្មៅដើម្បីកាត់បន្ថយការហើម ប៉ុន្តែពេលញ៉ាំអាហាររួចត្រូវតែខ្ពុលមាត់រាល់ពេល ដើម្បីរក្សាឱ្យបានស្អាតជាងធម្មតាចា៎

នៅថ្ងៃទី05 ដល់ពេលត្រូវដកបង់រុំចង្កាចេញ ដូច្នេះនាងខ្ញុំអាចមើលឃើញចង្កាបានយ៉ាងច្បាស់ ពិតជាសប្បាយចិត្តណាស់​ ខ្ញុំពិតជាចូលចិត្តវាប៉ុន្តែនេះមិនទាន់ល្អបំផុតនៅឡើយទេ វានឹងនៅស្រកហើមច្រើនជាងនេះទៀត

07ថ្ងៃបានកន្លងផុតទៅហើយ ការតុបតែងខ្លួនកាន់តែធ្វើអោយខ្ញុំមានអារម្មណ៍ថាមុខមានទម្រង់V-shapeហើយចា៎

14ថ្ងៃហើយ បាត់ហើមច្រើនច្រើនហើយ អ្នកទាំងអស់គ្នាអាចសង្កេតមើលពីថ្ងៃដំបូងបាន ខ្ញុំចូលចិត្តវាណាស់

ថ្ងៃនេះគឺជាថ្ងៃទី21 បន្ទាប់ពីការវះការកាត់ចង្ការ ខ្ញុំចង់និយាយថាវាពិតជាសប្បាយរីករាយណាស់ វាពិតជាធម្មជាតិណាស់ កាន់តែរីករាយព្រោះវាពិតជាធម្មជាតិខ្លាំងណាស់

Result By Dr.Yong