រឿង “Filler កែទម​្រង់មុខ” ហេតុអ្វីត្រូវ Meko Clinic?

Filler កែទម​្រង់មុខ (FILLER)

Filler ជាសារធាតុសំរាប់ជួយបំពេញចន្លោះដែលខ្វះខាត ហើយអាចបំពេញបានយ៉ាងម៉ត់ចត់បំផុត អាចធ​្វើការបំពេញបានទាំង ក្រោមភ្នែក ចង្ការ ចង្អូរថ្ពាល់ សៀតផ្កា បបូរមាត់ ហើយអាចបំបេញផ្ទៃមុខបានដូចធម្មជាតិ
ដោយត្រូវការបច្ចេកទេសជំនាញរបស់គ្រូពេទ្យជំនាញ។ Filler ត្រូវបានគេចាត់ទុកថាជាជំរើសថ្មីដើម្បីពង្រឹងនិងកែសំរួលទម្រង់មុខ។ ជួសជុលពិការភាពដោយមិនចាំបាច់ពឹងផ្អែកលើការវះកាត់។ លទ្ធផលទាំងអស់នេះអាចត្រូវបានគេមើលឃើញភ្លាមៗបន្ទាប់ពីចាក់រួច។ បន្ទាប់ពីចាក់ Filler រួច អតិថិជនអាចអនុវត្តជីវិតប្រចាំថ្ងៃបានភ្លាមៗដោយមិនចាំបាច់សម្រាកព្យាបាល។

ចំនុចពិសេសរបស់សេវាកម្ម កែទម្រង់មុខដោយ Filler នៅ Meko Clinic

ប្រើបែបផែនពិសេស និងយ៉ាងជំនាញដោយវេជ្ជបណ្ឌិតចំណាត់ថ្នាក់លេខ ១ ជាគ្រូបង្ហាត់អ្នកជំនាញនៅប្រទេសថៃ។

*Meko Clinic ប្រើប្រាស់ Filler ពិត មានសុវត្ថិភាពនិងមានការធានាត្រឹមត្រូវ។​
*Meko Clinic ទទួលបានរង្វាន់ទៅលើការលក់ខ្ពស់ Filler ច្រើនបំផុតក្នុងឆាំ​្ន 2018។
*ពិគ្រោះនិងវិភាគមុខដើម្បីដោះស្រាយបញ្ហាដោយអ្នកឯកទេសខាងទម្រង់មុខជាពិសេស

កត្តាសំខាន់ៗចំនួន ៨ ក្នុងការកែសំរួលទម្រង់មុខជាមួយសារធាតុបំពេញ។

  1. សាច់ទ្រនង់ថ្ពាល់ ពេលដែលមនុស្សឈានដល់វ័យចំនាស់ សាច់ទ្រនង់ថ្ពាល់នឹងធ្លាក់ចុះ
  2. កែបញ្ហាថ្ពាល់ខាងលើ ចាក់ដើម្បីលើកបន្ដឹងភាពយារធ្លាក់
  3. រង្វង់ភ្នែកជ្រៅមនុស្សដែលមានរង្វង់ភ្នែកជ្រៅនិងមើលទៅមានសភាពដូចមនុស្សអស់កំលាំង។ ការចាក់រង្វង់ភ្នែក នឹងធ្វើឱ្យភ្នែកភ្លឺថ្លា ហើយក៏អាចជួយបំពេញថ្ពាល់ផងដែរ។
  4. ចង្អូរមាត់ជ្រៅ អាចធ្វើការបំពេញបានដោយការចាក់ Filler
  5. កែទម្រង់បបូរមាត់ បបូរមាត់ស្តើង ជ្រួញ ធ្វើអោយមុខមនុស្សមួយចំនួនមើលទៅឃើញចាស់ជាងវ័យ
  6. ចាក់បំពេញចង្ការ V-shape
  7. ចាក់បំពេញសៀតផ្កា ធ្វើអោយផ្ទៃមុខក្មេងជាងវ័យ
  8. កន្លែងថ្ពាល់ ពេលអាយុកាន់តែច្រើន ថ្ពាល់យើងនិងផត ពេលបានធ្វើការចាក់ Filler ចូលវានិងធ្វើអោយថ្ពាល់ពេញហើយមុខក្មេងជាងវ័យ

ជំហ៑ាននៃការបម្រើរសេវាកម្ម

2

Payment

អាចធ្វើការបង់ប្រាក់បាន
1.តាមរយះវេប្រាក់ចូលគណនី ABA Bank ឬ អេសុីលីដាទាន់ចិត្ត

3

Preparing for Filler

1. 1-2 ថ្ងៃមុនចាក់បំពេញ Filler សូមឈប់លេបថ្នាំ​ វីតាមីនប្រភេទA( AHA) និង ហាមខាត់ស្បែកមុខ
2. 1 សបាហ៍មុនពេលចាក់ បញ្ឈប់ការញ៉ាំថ្នាំបំបាត់ការឈឺចាប់របស់ NSAIDSដូចជា Brufen, Naproxen, Motrin ,Vitamin E ប្រេងត្រី និង ជេនកូ ដើម្បីកាត់បន្ថយការកើតឡើងនៃស្នាមជ្រួញ។
3. 24 ម៉ោងមុនចាក់សូមជៀសវាងការពិសារស្រា
4 . ប្រសិនបើមានប្រវត្តិជំងឺ បន្ថែម គួរតែជូនដំណឹងដល់វេជ្ជបណ្ឌិតមុនពេលព្យាបាល

4

During the Procedure

1. អង្គុយអោយត្រង់ខ្លួនខ្នងទល់នឹងកៅអី
2- អតិថិជនអាចធ្វើការជ្រើសរើសបំបាត់ការឈឺចាប់ដោយ ការស្អំទឹកកឬលាបថ្នាំស្ពឹកបាន(ឬតាមការណែនាំរបស់វេជ្ជបណ្ឌិត)
3. ពេលវេលាចាក់គឺ 15 នាទីឬច្រើនជាងនេះអាស្រ័យលើកំរិតប្រើ។
4. វេជ្ជបណ្ឌិតនឹងជួយធ្វើចលនាកន្លែងចាក់ Filler ឱ្យកាន់តែមានរាង។

5

After the Filler

1.ធ្វើការ អនុវត្តស្អំទឹកកកនៅលើកន្លែងចាក់ថ្នាំភ្លាមៗបន្ទាប់ពីធ្វើរួច
2​. 2 ថ្ងៃដំបូង ចៀសវាងធ្វើលំហាត់ប្រាណខ្លាំងៗ
3. 4 ថ្ងៃដំបូងគួរតែផឹកទឹកស្អាត 8-16 កែវដើម្បីបង្កើនជាតិទឹកដល់សារធាតុបំពេញធ្វើអោយ ស្បែកនឹងរលោងនិងរឹងមាំ។
4.1សប្តាហ៍ដំបូងចៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់និងសកម្មភាពដែលត្រូវបានប៉ះពាល់នឹងកំដៅយូរ។
5. ចៀសវាងរបស់ក្តៅ តមស្ទីម តមសោណា និង តមគ្រឿងស្រវឹង 2សប្តាហ៍ចា៎
6. ចៀសវាងទទួលទានថ្នាំដែលបណ្តាលអោយហូរឈាមដូចជាអាស្ពីរីន