សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែលខ្ញុំបាទនឹងចែករំលែកបទពិសោធន៍ ជាមួយការជម្រុះរោមនៅMeko Clinic ក្នុងនាមខ្ញុំជាបុរសម្នាក់ក៏មានបញ្ហាជាមួយនឹងពុកចង្ការផងដែល ធុញទ្រាន់នឹងកោររោមញឹកញាប់ ខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាទេដូច្នេះខ្ញុំបានសំរេចចិត្តជ្រើសរើសការប្រើឡាស៊ែរជម្រុះរោមពុកមាត់របស់ខ្ញុំបាទ

ខ្ញុំបានស្វែងរកជាច្រើនកន្លែងដែល ព្រោះថាមានម៉ាស៊ីនឡាស៊ែរច្រើនប្រភេទខុសប្លែកពីគ្នា រហូតដល់ខ្ញុំបានជួបនៅMeko Clinicនៅទីនេះដោយប្រើម៉ាស៊ីនឡាស៊ែរជម្រុះរោមដែលមានឈ្មោះថាGentle Yag ម៉ាស៊ីននាំចូលពីសហរដ្ឋអាមេរិកដូច្នេះអាចត្រូវបានធានាថាពិតជាមានសុវត្ថិភាពបាន

នេះគឺជារូបថតមុនពេលបាញ់ឡាស៊ែរ ឃើញថាមានរោមជាច្រើន

នេះគឺជារូបថតពេលកំពុងបាញ់ឡាស៊ែរ

រូបភាពនេះគឺពេលកំពុងបាញ់ភ្លាមៗ ឫសរោមបានចេញមកភ្លាមៗ អារម្មណ៍នៅពេលបាញ់ឡាស៊ែរគឺមានការឈឺខ្លះដែល តែឈឺអាចស៊ូទ្រាំបាន សម្រាប់រោមខ្ញុំគឺចំណាយពេលបាញ់ប្រហែល២០នាទី សម្រាប់រយៈពេលបាញ់គឺអាស្រ័យទៅលើបរិមាណរោមរបស់មនុស្សម្នាក់ៗផងដែលបាទ

បន្ទាប់ពីឡាស៊ែរត្រូវបានបញ្ចប់មុខនឹងមានពណ៌ក្រហមបន្តិច ប៉ុន្តែនិងបាត់ទៅវិញ បន្ទាប់មកអ្នកជំនាញនឹងយកជែលទឹកកកត្រជាក់មកស្អំដើម្បីកាត់បន្ថយកម្តៅប្រហែល១០-១៥នាទី

ខ្ញុំបានថតរូបប្រៀបធៀបដើម្បីមើល រវាងមុននិងក្រោយពេលបាញ់ បន្ទាប់ពីបាញ់រួចខ្ញុំមានអារម្មណ៍ថារោមដុះយឺតណាស់

នៅទីបញ្ចប់ ខ្ញុំបាទសូមណែនាំសម្រាប់បុរសណាដែលមានបញ្ហាពុកចង្ការ ធុញទ្រាន់នឹងការកោររោមញឹកញាប់អាចអញ្ជើញមកជ្រើសរើសសេវាកម្មជម្រុះរោមនៅMeko Clinicបាន ពិតជាមានសុវត្ថិភាពនិងគុណភាពដែលអាចជឿទុកចិត្តបាន

Result By Specialist Natcha