សួស្តីនាងខ្ញុំ នីដា​ច៎ា ថ្ងៃនេះដែរនាងខ្ញុំនឹងមកធ្វើការreviewការជម្រុះរោមពុកមាត់ដោយប្រើlaser (Gentle Yag) ជាមួយអ្នកគ្រូពេទ្យ Vik នៅគ្លីនិកMekoច៎ា។ នាងខ្ញុំមកធ្វើការបាញ់laserពីព្រោះមានបញ្ហារោមពុកមាត់ច្រើន, ដោយសារយើងជាមនុស្សស្រីមានតម្រូវការតុបតែងមុខផងដែរ នៅពេលដែលតុបតែងមុខរួចហើយ​ តែងតែជួបបញ្ហាកកប្រតាកនៅលើបបូរមាត់ដោយសារតែពុកមាត់ច្រើននេះហើយច៎ា។ នាងខ្ញុំធ្លាប់ប្រើវិធីសាស្ត្រកោរ ប៉ុន្តែពេលដែលវាដុះមកវិញគឺកាន់តែច្រើននិងក្រាស់ជាងមុនទៅទៀត មិត្តភក្តិជាច្រើនក៏បានណែនាំជាការបាញ់laserគឺល្អជាងមុនច្រើនណាស់ច៎ា ,នៅពេលដែលរោមពុកមាត់ដុះមកវិញមានលក្ខណះស្តើងនិងតិចជាងមុនរឿយៗហើយបាត់បន្តិចម្តងៗច៎ា នីដាក៏សម្រេចចិត្តមកធ្វើការបាញ់laserនៅគ្លីនិកMekoច៎ា។

បន្ទាប់ពីធ្វើការបាញ់ជម្រុះរួច ឥឡូវនេះនាងខ្ញុំមានទំនុកចិត្តកាន់តែច្រើនជាងមុនច៎ា តុបតែងមុខដោយមិនបាច់បារម្ភពីការកកម្សៅទៀតទេ​ វាបានឃើញលទ្ធផលចាប់តាំងពីលើកដំបូងតែម្ដងច៎ា ប៉ុន្តែប្រសិនបើចង់អោយវាកាន់ម៉ត់រលោងនិងមិនមានដុះរោមមកទៀតត្រូវធ្វើយ៉ាងហោចណាស់អោយបានពី 2ទៅ3 ដងច៎ា។ សំរាប់អ្នកណាដែលមានបញ្ហាពុកមាត់មករំខានចិត្ត Gentle Yag ដែលជាម៉ាស៊ីននាំចូលពីអាមេរិកអាចជួយកម្ចាត់បានជានិរន្តន៍មានតែនៅគ្លីនិកMekoតែប៉ុណ្ណោះច៎ា។

Result By Dr. Vichara