សួស្តីនាងខ្ញុំOilចា៎ ថ្ងៃនេះនាងខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នានូវលទ្ធផលបន្ទាប់ពីOilបានធ្វើការជម្រុះរោមដៃនិងជើងនៅMeko Clinic ឲ្យអ្នកទាំងអស់គ្នាបានឃើញចា៎

នៅក្នុងរូបភាពអ្នកអាចឃើញថាOilគឺជាមនុស្សដែលមានរោមច្រើន សម្រាប់ជើងគឺមើលឃើញកាន់តែច្បាស់ មិត្តរបស់Oilចូលចិត្តលេងសើចថាOilមើលទៅដូចជាសត្វស្វាដោយសារតែរោមច្រើន ប៉ុន្តែOilមិនចង់ប្រើវិធីកោររោមទេ ដោយសារតែខ្លាចរោមថ្មីរឹង ក្រាស់ហើយមិនរលោង ដូច្នេះOilបានស្រាវជ្រាវអំពីវិធីសាស្រ្តឡាស៊ែរជម្រុះរោមដែលមានស្តង់ដារនិងមានសុវត្ថិភាពហើយមិនបង្កការខូចខាតដល់ការលូតលាស់រោមថ្មីទេ នាងខ្ញុំបានសំរេចចិត្តធ្វើជាមួយនឹងការជម្រុះរោមដោយប្រើម៉ាស៊ីនGentle Yag ពីប្រទេសអាមេរិក នៅMeko Clinicចា៎

រូបភាពនេះគឺជាពេលដែលអ្នកជំនាញកំពុងបាញ់កាំរស្មីដោយប្រើឡេស៊ែរដើម្បីជម្រុះរោមចា៎ វាមិនមានអ្វីដែលគួរអោយបារម្ភនោះទេ អ្នកជំនាញបាននិយាយថារុន្ធរោមទាំងអស់នឹងត្រូវបំផ្លាញបន្ទាប់ពីការបាញ់លើកដំបូង ហើយវាត្រូវបានពន្យាពេលយូរដើម្បីឲ្យរោមដុះឡើងមកវិញ ហើយសភាពរបស់សសៃរោមនឹងស្តើង ហើយនឹងមិនកើនឡើងច្រើនដូចមុនទេ ប៉ុន្តែក៏អាស្រ័យលើអរម៉ូនរបស់មនុស្សម្នាក់ៗផងដែល ប្រសិនបើអ័រម៉ូនរបស់យើងច្រើន ត្រូវធ្វើឱ្យបានទៀងទាត់ពី 05-08ដង ប៉ុន្តែប្រសិនបើអ័រម៉ូនរបស់យើងតិចយើងអាចធ្វើត្រឹមតែ 03-05ដងនឹងបាត់រយៈពេលយូរឆ្នាំចា៎

រូបភាពនេះបន្ទាប់ពីបានបាញ់ឡាស៊ែរជម្រុះរោមដៃរួច អាចប្រៀបធៀបរូបភាពបានដើម្បីមើលឃើញយ៉ាងច្បាស់បន្ទាប់ពីបញ្ចប់ការបាញ់ហើយមើលឃើញថាដៃមើលទៅរលោងណាស់ មិនមានឃើញសសៃនៃរោមឡើយ

បន្ទាប់ពីធ្វើនៅលើដៃរួច យើងបន្តធ្វើនៅលើជើងម្តង នៅពេលបាញ់ត្រង់ចំណុចដៃនឹងជើងគឺមិនឈឺឡើយ

ធ្វើរួចហើយចា៎ រូបភាពនេះទើបតែបាញ់រួចភ្លាមៗ ជើងមើលទៅរលោង ស្រឡូនជាងមុន មិនមានរោមដូចសត្វស្វាទៀតទេ លទ្ធផលនេះគឺបន្ថែមទំនុកចិត្តច្រើនដល់នាងខ្ញុំចា៎

Result By Specialist Natcha