សួស្ដីចា៎ នាងខ្ញុំឈ្មោះ Pat ចា៎ ថ្ងៃនេះនាងខ្ញុំចង់មក review ការធ្វើ Ulthera នៅ Meko Clinic ពីមុនមកនាងខ្ញុំធ្លាប់ធ្វើ Thermage នៅ Meko Clinic បាន 2ដងរួចមកហើយ ហើយមានអារម្មណ៌ថាជាប់ចិត្តខ្លាំងមែនទែន ធ្វើហើយគឺចង់ត្រលប់មកធ្វើម្ដងហើយ ម្ដងទៀត តែលើកនេះគ្រូពេទ្យណែរនាំអោយនាងខ្ញុំមកធ្វើ Ulthera ព្រោះជាសេវាកម្មដែលកំពុងតែពេញនិយមខ្លាំងផងដែរ ហើយជួយលើកបន្ដឹងស្បែកមុខបានល្អ ហើយទទួលបានទម្រង់មុខ V-Shape ដោយមិនចាំបាច់ធ្វើការវះកាត់។

នាងខ្ញុំជាមនុស្សដែលមានថ្ពាល់ច្រើន ពេលថតរូបគឺឃើញថ្ពាល់នាងខ្ញុំធំខ្លាំង ហើយឃើញមុខមូលខ្លាំងទៀត


ដល់ពេលអាយុកាន់តែច្រើន តែងជួបជាមួយបញ្ហាស្បែកមុខចាប់ផ្ដើមយារធ្លាក់ ថ្ពាល់ក៏ចាប់ផ្ដើមធ្លាក់ មុខគ្មានទម្រង់ ដោយសារតែយើងជាមនុស្សស្រី យើងត្រូវតែមើលថែខ្លួនឯង


នេះជារូបមុនធ្វើ មើលឃើញច្បាស់ថា នាងខ្ញុំជាមនុស្សដែលមានថ្ពាល់ច្រើន ហើយមុខនាងខ្ញុំចាប់ផ្ដើមយារធ្លាក់ តោះមកមើលពេលកំពុងធ្វើទាំងអស់គ្នា។


នាងខ្ញុំធ្វើការបិទថ្នាំស្ពឹក ក្នុងរយះពេល 45នាទី


ពេលធ្វើគឺមានការឈឺចាប់បន្ដិច តែអាចទ្រាំបាន គ្រូពេទ្យព្យាយាមធ្វើការកន្លែងថ្ពាល់នាងខ្ញុំអោយបានច្រើនបំផុត ហើយនិងបឿ ក និងទម្រង់មុខ វេលានៃការធ្វើប្រហែលនឹង 1ម៉ោង ក្រោយធ្វើភ្លាមៗ អាចនិងឃើញផលប្រហែល 20% មានក្រហមៗក្រោយធ្វើភ្លាមៗ តែនឹងបាត់ទៅវិញក្រោយ 30នាទី – 1ម៉ោង


មុនធ្វើ និង ក្រោយធ្វើ

Result By Specialist Natcha