សួស្ដីបាទអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ Bina ថ្ងៃនេះដែរខ្ញុំបាទមកទទួលសេវាកម្មជម្រុះរោមដោយការបាញ់Laserនៅ Meko គ្លីនិក។មុនដំបូងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបញ្ហារបស់ខ្ញុំបាទជាមុនសិន ខ្ញុំបាទមានបញ្ហាពុកមាត់និងពុកចង្កាច្រើនដែលវាធ្វើឲ្យមើលទៅចាស់ជាងអាយុមែនទែនបាទ។

ខ្ញុំតែងតែធ្វើការកោពុកមាត់និងពុកចង្ការជារៀងរាល់ថ្ងែតែម្ដងបាទ ដោយសារតែការកោរោមធ្វើឲ្យរោមដែលដុះមកវិញលឿនណាស់ មានមិត្តភក្ដិបានណែនាំពីសេវាកម្មជម្រុះរោមដោយម៉ាស៊ីនGentle Yag នៅMeko គ្លីនិកក៏សម្រេចចិត្តមកសាកល្បង។


មុនពេលដែលខ្ញុំធ្វើការជម្រុះរោមដោយការបាញ់ឡាស៊ែរនេះគឺត្រូវកោររាល់ថ្ងៃតែម្ដងបាទគឺគួរឲ្យរំខានមែនទែន ហាហាហា ។
បន្ទាប់ពីជម្រុះហើយលើកទីមួយគឺទទួលដឹងពីប្រសិទ្ធភាពតែម្ដងបាទ រោមដែលដុះមកវិញតិចជាងមុនថែមទាំងដុះយឺតទៀតផង។

នេះណែសភាពក្រោយពេលជម្រុះភ្លាមៗ មិនមានអាការះក្រហមអ្វីទេ ពិតជាល្អមែនទែន។

សម្រាប់មិត្តៗដែលចង់ធ្វើការជម្រុះរោម មិនថាតែរោមពុកមាត់ ឬ រោមក្លៀកនោះទេ រោមតាមបរិវេណផ្សេងៗដែលវាធ្វើឲ្យរំខាននិងបាត់បង់ទំនុកចិត្ត សុំណែនាំគ្លីនិកMekoនេះតែម្ដងបាទ មិនខកបំណងឡើយ។