សួស្ដីច៎ា នាងខ្ញុំឈ្មោះ Ngekjaa ច៎ា ថ្ងៃនេះដែរនាងខ្ញុំបានមកទទួលសេវាកម្មព្យួរសេរ៉ូមធ្វើឲ្យស្បែកសភ្លឺថ្លាដែលមានឈ្មោះថា​ Meko Glow Drip នៅគ្លីនិកMeko ចាស​​​ ។​

នាងខ្ញំសុំណែនាំពីអត្ថប្រយោជន៏និងគុណសម្បត្តិរបស់សេរ៉ូម​​ Meko Glow Drip សេរ៉ូមផ្សំឡើងពីរូបមន្តវីតាមីនចម្រុះដែលនាំចូលពីប្រទេសកូរ៉េផ្ទាល់តែម្ដងចាស​៕​ សម្រាប់មិត្តៗនារីទាំងបងៗបុរសដែលចង់បានស្បែកសស្អាតម៉ត់រលោងបែបកូរ៉ែៗ គឺMeko Glow Drip នេះច៎ា ។

អ្នកដែលមានស្បែកសស្រាប់ហើយក៏អាចទទួលសេវាកម្មនេះបានដែរច៎ា កុំខ្លាចថាទៅជាសក្បុសដូចខ្មោចឆៅណ៎ា ហាហា​ សម្រាប់អ្នកដែលមានស្បែកសហើយគឺកាន់តែភ្លឺម៉ត់រលោងចេញពីខាងក្នុងតែម្ដងច៎ា ទោះជាត្រូវកម្ដៅថ្ងៃខ្លាំងក៏មិនភ័យខ្លាចខ្មៅដែរច៎ា។

អ្នកគ្រូពេទ្យបានណែនាំឲ្យធ្វើការព្យួររយះពេល1សប្ដាហ៏ម្ដងច៎ា មិនតែប៉ុណ្ណោះអ្នកគ្រូពេទ្យបានបន្ថែមទៀតថា​ ធ្វើការព្យួរនៅពេលព្រឹកនឹងទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់
ពីព្រោះសារពាង្គកាយយើងស្រូបយកវីតាមីនបានល្អនៅពេលព្រឹក អ្នកគ្រូពេទ្យពិតជាណែនាំបានក្បោះក្បាយណាស់ធ្វើឲ្យនាងខ្ញុំពិតជាមានទំនុកចិត្តខ្លាំង។

សម្រាប់អ្នកដែលកំពុងតែសម្លឹងរកសេវាកម្មព្យួរសេរ៉ូមធ្វើឲ្យស្បែកសនិងមានសុវត្ថិភាព នាងខ្ញុំសុំណែនាំគ្លីនិកMeko ច៎ា ។​​ លទ្ធផលដែលទទួលបានរបស់នាងខ្ញុំផ្ទាល់គឺពេញចិត្តខ្លាំងណាស់ ចង់ប្រាប់ថា Love Love Love ច៎ា ស្បែកសពាក់ឆុតបែបណាពណ៍អ្វីក៏មានទំនុកចិត្តច៎ា ។

Result By Meko Glow Drip សេវាកម្មព្យួរសេរ៉ូមស្បែកស នៅគ្លីនិកMeko ដោយអ្នកគ្រូពេទ្យ Vichra ( កញ្ញា​ Ngekjaa )