សួស្តីខ្ញុំឈ្មោះ Pan ថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីការធ្វើច្រមុះជាមួយវេជ្ជបណ្ឌិតយ៉ុងនៅ Meko Clinic ចា៎ ។ នាងខ្ញុំជាមនុស្សដែលមានច្រមុះខ្លី រៀបស្មើរ សូម្បីតែពេលមើលមុខត្រង់វាមើលទៅសំប៉ែតដោយគ្មានទម្រង់ ដូច្នេះហើយទើបសម្រេចចិត្តធ្វើច្រមុះតែម្តង។

តាមពិតពេលធ្វើមិនឈឺចាប់អ្វីទាំងអស់។ វេជ្ជបណ្ឌិតដៃស្រាលណាស់ មានការឈឺចាប់តិចតួចនៅពេលចាក់ថ្នាំស្ពឹក ប៉ុន្តែបន្ទាប់ពីនោះមកមិនមាន អារម្មណ៍អ្វីទាំងអស់ ចំណាយពេលតែមួយម៉ោងដើម្បីធ្វើវះកាត់រួចជាស្រេច ។ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាក៏គួរឱ្យស្រលាញ់ណាស់ដែរ ពួកគាត់បានជួយនិយាយដើម្បីបន្ធូរអារម្មណ៍ពេលខាងខ្ញុំវះកាត់។

នេះជាស្ថានភាពបន្ទាប់ពីមួយថ្ងៃ ក្រោយពេលវះកាត់ មានការឈឺបន្តិចបន្តួចតែខ្ញុំអាចទ្រាំបានចា៎។

 ថ្ងៃទី 3 ចាប់ផ្តើមមើលឃើញការផ្លាស់ប្តូរហើយចា៎ វានៅតែហើមបន្តិចប៉ុន្តែមិនឈឺចាប់ទេ។

   បាន1សប្តាហ៍ហើយចា៎ មិនមានអារម្មណ៍ថាហើមទៀតឡើយ បានឃើញរូបភាពហើយចូលចិត្តច្រមុះរបស់ខ្លួនឯងខ្លាំងណាស់ មានតែអ្នកសរសើរថាដូចពីធម្មជាតិពិតៗ អ្នកខ្លះមើលមិនដឹងថានាងខ្ញុំទៅធ្វើច្រមុះមកទេ តែពួកគេបានប្រាប់ខ្ញុំថាស្អាតជាងមុន

 បន្ទាប់ពីបាន 1 ខែ អាចចាប់ផ្តើមត្រលប់មកធ្វើការតុបតែងមុខពេញលេញ ស្ទើរតែគ្មានស្នាមទេ ។ ច្រមុះគឺដូចនូវអ្វីដែលខ្ញុំចង់បានប្រាប់គ្រូពេទ្យអញ្ចឹង វាមើលទៅមិនខ្ពស់ហួសហេតុពេកទេ ខ្ញុំពិតជារីករាយណាស់ ខ្ញុំមានការពេញចិត្តជាមួយវេជ្ជបណ្ឌិតនិងបុគ្គលិកទាំងអស់នៅ Meko Clinic ខ្លាំងណាស់។

Result By Dr.Yong