សួស្ដីអ្នកទាំងអស់គ្នា នាងខ្ញុំឈ្មោះ Ju ចាស ថ្ងៃនេះដែរនាងខ្ញុំចង់មកចែករំលែកអំពីបទពិសោធន៍របស់នាងខ្ញុំផ្ទាល់ដែលបានទទួលសេវាកម្មចាក់Botoxបង្រួមសាច់ដុំថ្គាមនៅ Meko គ្លីនិកជាមួយនឹងអ្នកគ្រូពេទ្យ Vichra ច៎ា។ នាងខ្ញុំមានបញ្ហាសាច់ដុំថ្គាមធំធ្វើឲ្យមុខមើលទៅមានលក្ខណះដូចថ្គាមខ្លាទើបសម្រាច់ចិត្តមកទទួលសេវាកម្មចាក់Botoxនេះច៎ា ពីព្រោះចង់ឲ្យមុខមើលទៅមានទម្រង់V-Shape ដូចគេខ្លះ។

នេះជារូបនាងខ្ញុំមុនពេលធ្វើការចាក់ចាស

ពេលកំពុងចាក់ពុំមានការឈឺចាប់នោះទេ​ ចំណែកឯលទ្ធផលនឹងទទួលបានរយះពេល2សប្ដាហ៍ក្រោយពេលចាក់ច៎ា។ អ្នកគ្រូពេទ្យ Vichra​
ពិតជាមានជំនាញមែនទែន គាត់បានណែនាំនាងខ្ញុំឲ្យតមការហាត់ប្រាណ តមពិសារជាតិអាល់កុលសម្រាប់ដែលចូលចិត្តpartyត្រូវផ្អាកសិនណាតែ2សប្ដាហ៍ប៉ុណ្ណោះច៎ា។

នេះជារូបភាពមុននិងក្រោយពេលចាក់ ខុសគ្នាច្រើនមែនទែនច៎ានាងខ្ញុំស្រលាញ់ពេញចិត្តនឹងលទ្ធផលដែលទទួលបានខ្លាំងណាស់ច៎ា។

ថ្គាមតូចមុខV-Shapeហើយមុខមើលទៅក្មេងជាងមុនថែមទៀត​ (​មិនដឹងថានាងខ្ញុំគិតតែម្នាកឯឬអត់នោះទេ​ ហាហាហា​) គ្រាន់តែតុបតែងមុខបន្តិចបន្តួចក៏ស្អាតហើយច៎ា។ បើគិតដល់ទម្រង់មុខV-Shapeត្រូវនឹកដល់គ្លីនិកMekoច៎ា។

Result By Dr. Vichara