រឿង ”ដើមទ្រូង” ហេតុអ្វីត្រូវធ្វើនៅ Meko Clinic?

“ដើមទ្រូងណែនក្បំស្អាត” Meko Clinic មានបច្ចេកទេសពិសេសក្នុងការធ្វើដើមទ្រូងស្អាត ហើយមានសភាពទន់បែបធម្មជាតិ។

*សុវត្ថិភាព មានគ្រូពេទ្យជំនាញផ្នែកថ្នាំសន្លប់គ្រប់ករណី
*ប្រើ Silicone ស្តង់ដាពិភពលោកពិតប្រាកដ និងមានការធានាជូន
*ថ្នេរតូចស្អាត
*មិនសូវឈឺ ជាំតិច និង របួសឆាប់ជា
*បន្ទប់វះកាត់មានគុណភាពខ្ពស់ ថែមទាំងបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ

Meko Clinic យល់ច្បាស់ពីតំរូវការស្រ្តី ថាចង់បានដើមទ្រូងបែបណាដែលសាកសមនិងដងខ្លួនរបស់ពួកគាត់។ ជាមួយនឹងបទពិសោធន៍ជាង ៣០ឆ្នាំ Meko Clinic ជាគ្លីនិកមួយដែលទទួលបាននូវទំនុកចិត្ត មានភាពល្បីល្បាញ និងស្ថិតនៅជាគ្លីនិកលំដាប់នាំមុខនៅប្រទេសថៃ។

ជំហ៑ាននៃការបម្រើរសេវាកម្ម

2

Payment

អាចធ្វើការបង់ប្រាក់បាន
1.តាមរយះវេប្រាក់ចូលគណនី ABA Bank ឬ អេសុីលីដាទាន់ចិត្ត

3

Preparing for ដើមទ្រូង

1. ត្រូវមានការពិនិត្យសុខភាពមុនពេលវះកាត់ ដើម្បីធានាសុវត្ថិភាពក្នុងការវះកាត់
2. ផ្អាកការវះកាត់ក្នុងពេលមានជំងឺផ្តាសាយក្អកគ្រុនក្តៅ ឬ មានជំងឺ
3. ជៀសវាងការវះកាត់ពេលមករដូវ
4. ហាមទទួលទានទឹក ឬ អាហារយ៉ាងហោចណាស់ 8 ម៉ោងមុនពេលវះកាត់
5. ត្រូវពាក់អាវរលុង មានឡេវខាងមុខដែលងាយស្រួលសម្រាប់ការផ្លាស់ប្តូរសម្លៀកបំពាក់និងពាក់ស្បែកជើងកែងជើងទាបនៅថ្ងៃវះកាត់
6. ជៀសវាងពីការជក់បារីនិងភេសជ្ជៈមានជាតិអាល់កុលយ៉ាងហោចណាស់2 សប្តាហ៍។
7.ចៀសវាងពាក់វ៉ែនតាឬ ឧបករណ៍ការពារធ្មេញ (ប្រសិនបើមានត្រូដោះចេញ) ឬប្រសិនបើមានធ្មេញបាក់គួរតែជូនដំណឹងដល់គ្រូពេទ្យជំនាញឬគិលានុបដ្ឋាយិកាអោយបានដឹងជាមុន ហើយហាមយករបស់មានតម្លៃមកជាប់ខ្លួន
8. លាងព៌ណក្រចកម្រាមដៃនិងម្រាមជើងអោយបានស្អាត និង សម្អាតរាងកាយនៅយប់មុនពេលវះកាត់ ហើយចៀសវាងការលាបឡេឬគ្រឿងសំអាងនៅថ្ងៃវះកាត់
9.ណែនាំអោយមានសាច់ញាតិអមដំណើរអ្នកជំងឺនៅថ្ងៃវះកាត់ ហើយគួរតែមានសាច់ញាតិជិតស្និទ្ធមើលថែអ្នកជម្ងឺក្រោយពេលវះកាត់24ម៉ោងដំបូងក្រោយពេលវះកាត់។ ចៀសវាងការបើកបរយានយន្តឬធ្វើការជាមួយគ្រឿងម៉ាស៊ីនណាមួយក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការវះកាត់
10.ផ្អាកការទទួលទានថ្នាំគ្រាប់វីតាមីននិងថ្នាំអាហារបំប៉នគ្រប់ប្រភេទដែលមានជាតិអាស្ពីរីនមុនពេលវះកាត់យ៉ាងហោចណាស់ 2 សប្តាហ៍។
11.ក្នុងករណីមានជំងឺរ៉ាំរ៉ៃទទួលទានថ្នាំជាប្រចាំគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលព្យាបាលជំងឺមុនពេលធ្វើការវះកាត់ពង្រីកដើមទ្រូង
12. ជូនដំណឹងអំពីការប្រើប្រើថ្នាំសន្លប់ទៅអតិថិជននិងក្រុមគ្រួសាររបស់អតិថិជន អោយបានដឹងជាមុន
13. ធ្វើការពិនិត្យតាមដានរាងកាយតាមវេជ្ជបញ្ជារបស់គ្រូពេទ្យបានកំណត់

4

During the Procedure

1. ត្រូវមកគ្លីនិក ២ ម៉ោងមុនពេលវះកាត់ដើម្បីរៀបចំឯកសារនិងត្រៀមខ្លួនធ្វើការវះកាត់
2. គ្រូពេទ្យធ្វើការវះកាត់នឹងគូរទីតាំងដើម្បីដាក់ស៊ីលីកូន ទំហំដែលបានប្រើនិងកន្លែងបើកមុខរបួស
3. អ្នកជំនាញខាងថ្នាំសន្លប់នឹងពិនិត្យឡើងវិញនូវប្រវត្តិសុខភាពនិងតាមដានយ៉ាងដិតដល់នូវថ្នាំសន្លប់
ការវះកាត់ត្រូវចំណាយពេលប្រហែលជា ២ ម៉ោង។
5. រុំបង់ទ្រដើមទ្រូង ក្រោយពេលវះកាត់ដើម្បីការពារកុំអោយស៊ីលីកូនធ្វើការផ្លាស់ទី។
6. គេងសំរាក 2ម៉ោងក្រោយពេលវះកាត់រួចអាចញ៉ាំអាហារទន់បាន
7. ក្រុមគិលានុបដ្ឋាយិកានិងក្រុមគ្រូពេទ្យនឹងធ្វើការវាយតម្លៃរោគសញ្ញាក្រោយវះកាត់ប្រសិនបើធម្មតាអាចត្រឡប់ទៅកន្លែងស្នាក់នៅបាន ។

5

After the ដើមទ្រូង

1. ក្នុងរយៈពេល 48 ម៉ោងដំបូងចៀសវាងត្រូវទឹក
2. នៅថ្ងៃទី 1 ថ្ងៃទី 2 ក្រោយពេលវះកាត់ត្រូវមកគ្លីនិកដើម្បីទទួលថ្នាំសម្លាប់មេរោគ និងទឹកសេរ៉ូមលាងបួស
2. ថ្ងៃទី 2 យកបង់រុំរបួសទ្រដើមទ្រូងចេញហើយ ដកខ្សែរសេរ៉ូមចេញ
4. មកលាងមុខរបួសនិងកាត់ថ្នេរតាមការណាត់របស់វេជ្ជបណ្ឌិត
5.លេបថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត
6. សប្តាហ៍ដំបូងក្រោយពេលធ្វើការវះកាត់ ចៀសវាងហាត់ប្រាណនិងលើករបស់ធ្ងន់ ៗ
7. 1ខែដំបូង ត្រូវចៀសវាងទទួលទានអាហារដែលមានជាតិ ផ្អាប់​ ត្រាំ បារី ឬ ជាតិអាល់កុល វីតាមីននិងអាហារបំប៉នផ្សេងៗគ្រប់ប្រភេទ ដើម្បីការពារស្នាមរបួស ដំបៅនិងរបួសក្លាយមានស្នាម
8. ធ្វើការម៉ាស្សាដើមទ្រូងតាមដំបូន្មានរបស់វេជ្ជបណ្ឌិត