រឿង ”ធ្វើត្របកភ្នែក” ហេតុអ្វីត្រូវធ្វើនៅ Meko Clinic?

ត្របកភ្នែកស្អាត ជាន់ច្បាស់ ដូចធម្មជាតិ Meko Clinic ទទួលបាន Signature នៃការរចនាត្របកភ្នែកពីរជាន់

  • Baby Doll Eyes Style ត្របកស្អាត ជាន់ច្បាស់ ដូចធម្មជាតិ ត្របកស្អាតបែប Style បារាំង ប្រសិនបើពាក់រោមភ្នែកគឺកាន់តែស្អាត សមសម្រាប់អ្នកដែលចូលចិត្តការ Make Up
  • Korean Eyes Style ត្របកភ្នែកច្បាស់ស្អាត សមជាមួយនឹងនារីដែលចង់បានត្របកភ្នែកពីរជាន់ដែលស្អាតបែបធម្មជាតិ

ការវះកាត់ត្របកភ្នែកពីរជាន់នៅ Meko Clinic មើលថែដោយគ្រូពេទ្យជំនាញផ្នែកវះកាត់ នឹងមានបទពិសោធន៍ជាង ៣០ ឆ្នាំ ធ្វើអោយ Meko Clinic ទទួលបានការពេញនិយមនិងទុកចិត្តបំផុតនៅក្នុងប្រទេសថៃ។

ណាត់ពិគ្រោះ

ជំហ៑ាននៃការបម្រើរសេវាកម្ម

1

Consultation and Appointment

2

Payment

អាចធ្វើការបង់ប្រាក់បាន
1.តាមរយះវេប្រាក់ចូលគណនី ABA Bank ឬ អេសុីលីដាទាន់ចិត្ត

3

Preparing for ភ្នែក

1. ផ្អាកការវះកាត់ក្នុងពេលមានជំងឺផ្តាសាយក្អកគ្រុន ឬ ឈឺ។
2 - ជៀសវាងការវះកាត់អំឡុងពេលមករដូវ
3. ពាក់អាវរលុង ដែលមានឡេវខាងមុខដែលងាយស្រួលសម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់និងពាក់ស្បែកជើងកែងទាបនៅថ្ងៃវះកាត់
4. ត្រៀមរៀបចំវ៉ែនតាពាក់ការពារតាកំដៅថ្ងៃ សម្រាប់ពាក់បន្ទាប់ពីវះកាត់រួច។
5. ជៀសវាងពីការជក់បារីនិងភេសជ្ជៈមានជាតិអាល់កុលយ៉ាងហោចណាស់ ២ សប្តាហ៍។
6. មិនត្រូវពាក់ Contact lenses ភ្នែក(ប្រសិនបើមានត្រូវដោះចេញបាន) ឬប្រសិនបើមានធ្មេញរង្គើ រឺពាក់ធ្មេញ គួរជូនដំណឹងដល់គ្រូពេទ្យជំនាញខាងថ្នាំសន្លប់ឬគិលានុបដ្ឋាយិកាអោយបានដឹងមុនហើយកុំយករបស់ដែលមានតម្លៃមកតាមជាមួយ
7. ណែនាំឲមានសាច់ញាតិអមដំណើរជាមួយអ្នកជំងឺនៅថ្ងៃវះកាត់ ហើយគួរតែមានសាច់ញាតិជិតស្និទ្ធមើលថែអ្នកជម្ងឺក្រោយពេលវះកាត់ ២៤ ម៉ោងដំបូងក្រោយពេលវះកាត់។ បញ្ឈប់ការបើកបរយានយន្តឬធ្វើការជាមួយគ្រឿងម៉ាស៊ីនណាមួយក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីក្រោយពេលវះកាត់។
8. មិនត្រូវលេបថ្នាំគ្រាប់វីតាមីននិងថ្នាំប្រឆាំងនឹងរោគដូចជាអាស្ពីរីនមុនពេលវះកាត់យ៉ាងហោចណាស់ ២ សប្តាហ៍។
9. ក្នុងករណីមានជំងឺរ៉ាំរ៉ៃដែលត្រូវញ៉ាំថ្នាំជាប្រចាំ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលព្យាបាលជំងឺមុនពេលធ្វើការវះកាត់

4

ភ្នែក

1. ត្រូវមកដល់គ្លីនិក ១ ម៉ោងមុនពេលវះកាត់ដើម្បីរៀបចំឯកសារនិងត្រៀមការវះកាត់
2. ជូនដំណឹងអំពីប្រវត្តិប្រត្តិកម្ម ថ្នាំរោគប្រចាំកាយ និងថ្នាំលេបប្រចាំថ្ងៃត្រូវផ្តល់ព៌តមានដល់គ្រូពេទ្យ ឲបានដឹងជាមុន
3. ទទួលថ្នាំនិងឧបករណ៍សំរាប់លាងសម្អាតរបួស

4. ផ្លាស់ប្តូរសម្លៀកបំពាក់និងលាងមុខរបស់អ្នកជាមួយនឹងផលិតផលកំចាត់មេរោគ របស់Meko ដែលបានត្រៀមផ្តល់ជូន។
5. ចូលបន្ទប់វះកាត់ ការធ្វើការវះកាត់នឹងចំណាយពេលប្រហែល ១ ម៉ោងអាស្រ័យលើករណីជាក់ស្តែង។
6. គេងសំរាកក្រោយពេលវះកាត់ 1-2ម៉ោង រួចហើយធ្វើការស្អំជាមួយទឹកកកត្រជាក់ ដើម្បីបញ្ឈប់ការហូរឈាមនិងបន្ថយការហើម
7. គិលានុបដ្ឋាយិកានិងក្រុមគ្រូពេទ្យនឹងធ្វើការវាយតម្លៃរោគសញ្ញាក្រោយវះកាត់ប្រសិនបើធម្មតាអាចត្រឡប់ទៅផ្ទះវិញបាន។

5

After the ភ្នែក

1. ជៀសវាងការត្រូវទឹកនៅកន្លែងវះកាត់
2- បន្តលេបថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតអោយបានទៀងទាត់
3- លាងសម្អាតមុខរបួសរាល់ថ្ងៃរហូតដល់ថ្ងៃកាត់ថ្នេរ
4- ថ្ងៃទី 1-3, តម្រូវអោយស្អំទឹកកក
5- 3 ថ្ងៃដំបូងចៀសវៀងការ ក្អកឬ កណ្តាស់ខ្លាំងៗ ព្រោះវាបណ្តាលអោយមានការហូរឈាម
6- ជៀសវាងការកាន់ឬទាញបង់រុំត្របកភ្នែកដើម្បីការពារស្នាមរបួសរហែក
7- ចៀសវាងសកម្មភាពដែលប្រើការភ្នែកច្រើនបណ្តាលអោយភ្នែកស្ងួត
8- រយះពេល 1ខែដំបូង ត្រូវផ្អាកទទួលទានអាហារដែលមានជាតិអាល់កុល របស់ផ្អាប់ ត្រាំ បារី វីតាមីន និងអាហារបំប៉នផ្សេងៗ ដើម្បីការពារស្នាមរបួសកុំអោយមានដំបៅ និងក្លាយ
9- ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីដូចជា ហើមក្រហម រឺគ្រុនក្តៅ ដំបៅសូមទាក់ទងមកគ្លីនិកជាបន្ទាន់
10. ធ្វើការណាត់ជួបដើម្បីពិនិត្យមើលរោគសញ្ញា