រឿង ”ធ្វើបបូរមាត់” ហេតុអ្វីត្រូវធ្វើនៅ Meko Clinic?

បបូរមាត់បេះដូង បបូរមាត់ចាប តុបតែងស្នាមញញឹម ជួយឱ្យបបូរមាត់របស់អ្នកមានភាពទាក់ទាញបន្ថែមភាពសិចស៊ី គួរអោយចង់ថើប បែបដែលអ្នកចង់បាន

  • បបូរមាត់ទម្រង់ស្អាតដូចធម្មជាតិ
  • ក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំ
  • មានសុវត្ថិភាព បន្ទប់វះកាត់ និងគ្រូពេទ្យជំនាញស្របតាមស្តង់ដារអន្តរជាតិ

ក្រុមគ្រូពេទ្យ Meko ដែលមានជំនាញខាងធ្វើបបូរមាត់និងយកចិត្តទុកដាក់ចំពោះការរចនា ដើម្បីឱ្យសមនឹងមាត់របស់មនុស្សម្នាក់ៗធ្វើឱ្យ Meko Clinic ទទួលបានការជឿជាក់ពីអតិថិជន ធានាដោយបទពិសោធន៍សេវាកម្មជាង ១០០,០០០ ករណី។

ណាត់ពិគ្រោះ

ជំហ៑ាននៃការបម្រើរសេវាកម្ម

1

Consultation and Appointment

2

Payment

អាចធ្វើការបង់ប្រាក់បាន
1.តាមរយះវេប្រាក់ចូលគណនី ABA Bank ឬ អេសុីលីដាទាន់ចិត្ត

3

Preparing for បបូរមាត់

1. ចៀសវាងធ្វើការវះកាត់ពេលមករដូវ
2. ពាក់អាវរលុង ដែលមានឡេវខាងមុខដែលងាយស្រួលសម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់និងពាក់ស្បែកជើងកែងទាបនៅថ្ងៃវះកាត់
3. ដុសសំអាតធ្មេញអោយបានស្អាតហ្មត់ចត់មុនពេលវះកាត់
4. ធ្វើការថែរក្សាបបូរមាត់អោយមានសំណើមដោយការលាបក្រែមបបូរមាត់អោយរលោង ២ សប្តាហ៍មុនពេលវះកាត់ដើម្បីឱ្យមុខរបួសឆាប់ជាសះស្បើយលឿនក្រោយពេលវះកាត់
5. ជៀសវាងពីការជក់បារីនិងភេសជ្ជៈដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ២ សប្តាហ៍
6. មិនត្រូវពាក់ Contact lense ភ្នែក(ប្រសិនបើមានត្រូវដោះចេញបាន) ឬប្រសិនបើមានការដកធ្មេញ ត្រូវជូនដំណឹងដល់គ្រូពេទ្យជំនាញខាងថ្នាំសន្លប់ឬគិលានុបដ្ឋាយិកាអោយបានដឹងមុនហើយកុំយករបស់មានតម្លៃមកតាមជាមួយ
7. ត្រូវមានសាច់ញាតិអមដំណើរអ្នកជំងឺនៅថ្ងៃវះកាត់ហើយគួរតែមានសាច់ញាតិជិតស្និទ្ធមើលថែអ្នកជម្ងឺក្រោយពេលវះកាត់ ២៤ ម៉ោងដំបូងក្រោយពេលវះកាត់ មិនត្រូវបើកបរយានយន្តឬធ្វើការជាមួយគ្រឿងម៉ាស៊ីនណាមួយក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីវះកាត់រួច
8. មិនត្រូវលេបថ្នាំគ្រាប់វីតាមីននិងថ្នាំប្រឆាំងនឹងរោគដូចជាអាស្ពីរីនមុនពេលវះកាត់យ៉ាងហោចណាស់ 2 សប្តាហ៍
9. ក្នុងករណីមានជំងឺរ៉ាំរ៉ៃ ថ្នាំដែលត្រូវញ៉ាំជាប្រចាំ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលព្យាបាលជំងឺមុនពេលធ្វើការវះកាត់

4

បបូរមាត់

1. ត្រូវមកដល់គ្លីនិក ១ ម៉ោងមុនពេលវះកាត់ដើម្បីរៀបចំឯកសារនិងត្រៀមខ្លួនធ្វើការវះកាត់
2. ជូនដំណឹងអំពីប្រវត្តិប្រត្តិកម្មថ្នាំរោគប្រចាំខ្លួននិងថ្នាំលេបប្រចាំថ្ងៃត្រូវផ្តល់ដំណឹងដល់គ្រូពេទ្យជាមុន
3. ទទួលថ្នាំនិងឧបករណ៍សំរាប់លាងសំអាតរបួស
4. ផ្លាស់ប្តូរសម្លៀកបំពាក់និងលាងសំអាតមុខជាមួយផលិតផលកំចាត់មេរោគរបស់ Meko ដែលបានរៀបចំជូន
5. ចូលបន្ទប់វះកាត់ ធ្វើការវះកាត់ដោយប្រើរយះពេល ប្រហែល1ម៉ោង អាស្រ័យទៅតាមករណីជាក់ស្តែង
6 - គេងសំរាកក្រោយពេលវះកាត់ 1ទៅ2 ម៉ោង រួចហើយធ្វើការស្អំជាមួយទឹកកក ដើម្បីកាត់បន្ថយការហូរឈាម និង កាត់បន្ថយការហើម
7- គិលានុបដ្ឋាយិកានិងក្រុមគ្រូពេទ្យធ្វើការតាមដាននិងវាយតម្លៃរោគសញ្ញាក្រោយពេលវះកាត់ ប្រសិនបើធម្មតា អាចត្រលប់ទៅផ្ទះវិញបាន

5

After the បបូរមាត់

1. ក្នុងរយៈពេល 3 ថ្ងៃដំបូងសូមចៀសវាងការដុសធ្មេញដោយគ្រាន់តែខ្ពុរមាត់ជាមួយទឹកសេរ៉ូម ឬទឹកស្អាត
2- បន្ទាប់ពីលាងសម្អាតមុខរបួសសូមប្រើថ្នាំព្យាបាលបំបាត់ស្នាមរបស់គ្លីនិក ដើម្បីលាបត្រង់មុខរបួសឱ្យបានគ្រប់ពេលវេលា
3. ក្រោយពេលវះកាត់គួរតែទទួលទានអាហាររាវឬអាហារទន់រសជាតិសាប ហើយចៀសវាងទទួលទានទឹកឬអាហារដែលក្តៅពេកឬត្រជាក់
4. កុំប្រើអណ្តាត ឬ យកដៃទាញខ្សែសសៃរអំបោះនៅកន្លែងមុខរបួសក្នរងមាត់
5. 3 ថ្ងៃដំបូងត្រូវស្អំទឹកកកជុំវិញបរិវេណបបូរមាត់
6. 2 សប្តាហ៍បន្ទាប់ពីការវះកាត់ ទើបអាចប្រើក្រែមលាបបបូរមាត់បាន
7. 1ខែដំបូង ត្រូវចៀសវាងពីអាហារផ្អាប់ ត្រាំ បារី ជាតិអាល់កុល វីតាមីន និងអាហារបំប៉នផ្សេងៗ ដើម្បីការពារមានស្នាម ដំបៅ រឺធ្វើអោយមុខរបួសក្លាយ
8. ក្រោយពេលវះកាត់បាន 1ខែណែនាំធ្វើការម៉ាស្សាបបូរមាត់អោយបានញឹកញាប់ជាមួយជែលកាត់បន្ថយស្នាមប្រេះ រយៈពេល 3 ខែ នឹងធ្វើអោយចេញរូបរាងបបូរមាត់កាន់តែលឿនឡើង
9. ញ៉ាំទឹកឱ្យបានច្រើនៗ ហើយធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត
10. ប្រសិនបើមានអាការ:ខុសប្រក្រតី ដូចជា មានហើមក្រហម រឺ គ្រុនក្តៅ មានដំបៅ សូមទាក់ទងទៅគ្លីនិកជាបន្ទាន់
11. ថ្ងៃទី 1-14 ធ្វើការណាត់កាត់ថ្នេរនិងណាត់ ត្រួតពិនិត្យ តាមដានអាការ: ( អាស្រ័យទៅតាមលោកគ្រូពេទ្យជាអ្នកកំណត់)
12. ថ្ងៃទី 14, 30 ធ្វើការណាត់ត្រួតពិនិត្យអាការ: