រឿង ”ធ្វើច្រមុះ” ហេតុអ្វីត្រូវធ្វើនៅ Meko Clinic?

ចុងច្រមុះស្រួចហើយមូល ខ្ទង់ជម្រាលស្អាតដូចធម្មជាតិ បច្ចេកទេសតែមួយគត់របស់ Meko Clinic ដែលដឹកនាំដោយវេជ្ជបណ្ឌិត Manat ពីកម្មវិធី Let me In Thailand រួមជាមួយក្រុមគ្រូពេទ្យផ្សេងៗ ដែលមានជំនាញផ្នែកវះកាត់កែសម្ផស្សនិងតុបតែងច្រមុះ។

ចំនុចដែលសំខាន់នៃការធ្វើច្រមុះនៅ Meko Clinic

  • បច្ចេកទេសពិសេសនៃការធ្វើច្រមុះ និងតុបតែងចុងច្រមុះដោយប្រើសាច់ត្រកៀក និងឆ្អឹងខ្ចីត្រចៀក ដែលជួយទាញចុងច្រមុះអោយស្រួចជាងធម្មតា
  • ធ្វើការចិតសុីលីកូនដោយដៃម្ដងមួយៗ ធ្វើអោយ Meko Clinic ត្រូវបានគេស្គាល់ថា ធ្វើច្រមុះបានធម្មជាតិបំផុតហើយថែមទាំងសមនិងទម្រង់មុខរបស់អតិថិជនគ្រប់រូបគ្រប់ករណី
  • ធ្វើច្រមុះ នៅ Meko Clinic ផ្តោតសំខាន់លើសុវត្ថិភាព និងសោភ័ណភាព។ ឧបករណ៍ និងបន្ទប់វះកាត់មានគុណភាពខ្ពស់ ថែមទាំងបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ

ជាមួយនឹងបទពិសោធន៍ជាង ៣០ ឆ្នាំលោកបណ្ឌិត Manat ត្រូវបានគេអញ្ជើញឱ្យចូលរួមកម្មវិធីផ្សេងៗដូចជា Let Me In Thailand (រាល់រដូវកាល) និងកម្មវិធីល្បីផ្សេងៗទៀត ។ ធ្វើអោយការធ្វើច្រមុះនៅ Meko Clinic ទទួលបានការទុកចិត្តជាលំដាប់កំពូលនៅប្រទេសថៃ

ណាត់ពិគ្រោះ

Meko's ច្រមុះ Results

ជំហ៑ាននៃការបម្រើរសេវាកម្ម

1

Consultation and Appointment

2

Payment

អាចធ្វើការបង់ប្រាក់បាន
1.តាមរយះវេប្រាក់ចូលគណនី ABA Bank ឬ អេសុីលីដាទាន់ចិត្ត

3

Preparing for ច្រមុះ

1.គួរសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីរាងកាយស្រស់ស្រាយ (ត្រៀមជាស្រេចក្នុងការចូលវះកាត់)
2.គួរជូនដំណឹងដល់បុគ្គលិកមុនចូលទទួលសេវាកម្ម (*ករណីមានជម្ងឺប្រចាំកាយឬប្រតិកម្មថ្នាំ)
3.គួរផ្អាកនូវ ការទទួលទានវីតាមីននិងអាហារបំប៉នមុនវះកាត់ (យ៉ាងតិច 2 សប្ដាហ៍) ដូចជា
- វីតាមីន E
- ខ្លាញ់ថ្លើមត្រី
- Evening primrose oil
4.ផ្អាកពិសារថ្នាំប្រភេទAspirin និងថ្នាំរំលាយកំណកឈាមមុនវះកាត់(យ៉ាងតិច 2 សប្ដាហ៍ ) ឬតាមវេជ្ជបញ្ជាវេជ្ជបណ្ឌិត (* ការផ្អាកថ្នាំរំលាយកំណកឈាមមានភាពចាំបាច់ព្រោះ ប្រសិនជាមិនផ្អាកថ្នាំរំលាយកំណកឈាមទេ ពេលវះកាត់ ឈាមអាចនឹងហូរចេញមកមិនឈប់ (bleeding) ធ្វើឲ្យមានគ្រោះថ្នាក់ដល់ការវះកាត់)
5.គួរផ្អាកការទទួលទានបារី - ជាតិអាល់កុលមុនវះកាត់ (យ៉ាងតិច 1 សប្ដាហ៍สัปดาห์) ដើម្បីកាត់បន្ថយហានិភ័យនៃការវះកាត់ និង ភាពហើមយូរខុសប្រក្រតី
6.គួរស្លៀកពាក់រលុងៗដោះចេញ-ពាក់ស្រួល (ណែនាំឲ្យពាក់អាវដែលមានឡេវបិទពីមុខ ងាយស្រួលក្នុងការពាក់ – ដោះចេញ)
7.គួរនាំបងប្អូនមកជួយក្នុងការមើលថែ ឬ ជួយក្នុងការធ្វើដំណើរបន្ទាប់ពីវះកាត់ (យ៉ាងតិច 1 នាក់)
8.គួរសុំសំបុត្រធានាពីវេជ្ជបណ្ឌិតរាល់ពេល (ប្រសិនបើអតិថិជនធ្វើដំណើរតាមយន្ដហោះ ទាំងក្នុងប្រទេស / ក្រៅប្រទេស)
9.គួររំលងថ្ងៃវះកាត់កែសម្ជស្ស សម្រាប់អតិថិជនសុភាពស្រ្តីដែលស្ថិតក្នុងកំឡុងពេលមានរដូវ (*ករណីcaseតុបតែងចុងច្រមុះ ដោយប្រើសាច់កញ្ចូញគូទ)
10.គួររំលងការវះកាត់កែសម្ជស្សក្នុងកំឡុងពេលមានផ្ទៃពោះសម្រាប់អតិថិជនដែលជាសុភាពស្រ្តី(*ប្រសិនបើស្ថិតក្នុងកំឡុងពេលបំបៅដោះបុត្រ មេត្ដាជូនដំណឹងដល់បុគ្គលិក)
11.គួរថែទាំខ្លួនឯង កុំឲ្យមានរបួសនៅនឹងច្រមុះ(*ក្នុងករណីcaseតុបតែងចុងច្រមុះដោយប្រើសាច់កញ្ចូញគូទ ដើម្បីការពារពីអាការរលាក ឆ្លងមេរោគ)
12.គួរងូតទឹកកក់សក់លាងសម្អាតរាងកាយឲ្យស្អាតបាតមុនវះកាត់ (កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ)
13.គួរផ្អាកការផាត់មុខ (កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ) "

4

ពេលវះកាត់

1. តម្រូវអោយអញ្ជើញមកដល់គ្លីនិកមុន 1ម៉ោង ដើម្បីត្រៀមខ្លួនវះកាត់
2. ប្រាប់អំពីប្រវត្តិអាឡែរហ្សីថ្នាំ ឬ ជម្ងឺប្រចាំកាយនិងថ្នាំដែលហូបជាប្រចាំពីគ្រូពេទ្យមើលថែជម្ងឺផ្ទាល់
3. ទទួលទានថ្នាំនិងឧបករណ៍លាងរបួស
4. ផ្លាស់ប្ដូរសំលៀកបំពាក់ និងលាងមុខដោយផលិតផលសម្លាប់មេរោគដែល Meko Clinic បានត្រៀមជូន
5. ចូលក្នុងបន្ទប់វះកាត់ រយះពេលនៃការវះកាត់ 1-2ម៉ោង តាមករណី
6. សម្រាកក្រោយពេលវះកាត់ 1-2ម៉ោងព្រមទាំងស្អំទឹកកក ដើម្បីកុំអោយឈាមហូរ
7. គ្រូពេទ្យនិងធ្វើការត្រួតពិនិត្យមើលអាការៈក្រោយវះកាត់ ប្រសិនើបើមានអាការៈធម្មតា អាចធ្វើការត្រលប់ទៅវិញបាន

5

After the ច្រមុះ

ការថែទាំបន្ទាប់ពីធ្វើរួច
1.គួរស្អំត្រជាក់យ៉ាងតិច 48 ម៉ោង ដើម្បីឃាត់ឈាមនិងជួយកាត់បន្ថយអាការហើមជាំបានល្អ
2.ជៀសវាងការប៉ះរបួស មិនថាចាប់​ អេះ ឬ​ ឆ្កឹស ដើម្បីអោយអការៈក្រោយពេលវះកាត់អាចត្រលប់មកសភាពធម្មតាលឿនបំផុត
3.ទទួលទានថ្នាំផ្សះតាមការណែនាំរបស់ពេទ្យ (ទទួលទានឲ្យអស់)
4.លាងសម្អាតមុខដោយយកសំឡីច្រលក់ទឹកអំបិលជំនួសទឹកឬប្រើឈុតផលិតផលលាងមុខក្រោយវះកាត់ (មានលក់នៅ Meko Clinic) ហើយជូតសម្អាតឲ្យពេញបរិវេណផ្ទៃមុខ​ហើយហាមផាត់មុខរហូតក្នុងកំឡុង7ថ្ងៃដំបូង
5.ផ្អាកទទួលទានរបស់ផ្អាប់ ត្រាំ ជាតិអាល់កុល បារី វិតាមីន ហើយអាហារបំប៉នផ្សេងៗ គ្រប់ប្រភេទ​ យ៉ាងតិច1ខែ
6.តមការហាត់ប្រាណ យ៉ាងតិច 1ខែ ក្រោយពីនោះហាមធ្វើលំហាត់ប្រាណដែលមានចលនាផ្ដល់ជាហានិភ័យឬប៉ះទង្គិចដល់បរិវេណច្រមុះ
7.ក្រោយធ្វើ1-3ថ្ងៃ អាចបកបង់បិទច្រមុះបានឬអត់អាស្រ័យលើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា ណែនាំចូលមកគ្លីនិកដើម្បីឲ្យគលានុប្បដ្ឋាយិកាជាអ្នកបកចេញឲ្យ​ ហ្រ្វីដោយមិនចាំបាច់អស់ថ្លៃចំណាយ
8.លាងសម្អាតរបួសនៅគ្លីនិក ឬប្រសិនបើមិនអាចមកបានអាចលាងសម្អាតដោយខ្លួនឯងបានដោយវិធីលាងសម្អាតត្រូវធ្វើតាមអ្វីដែលគលានុប្បដ្ឋាយិកាណែនាំ