រឿង ”ធ្វើចង្កា” ហេតុអ្វីត្រូវធ្វើនៅ Meko Clinic?

កែតម្រូវទម្រង់មុខ V-Shape អោយដូចធម្មជាតិ Meko Clinic មានភាពល្បីល្បាញក្នុងការធ្វើចង្កា កែតម្រូវទម្រង់មុខ អោយមើលទៅសមស្របនឹងទម្រង់មុខ ហើយថែមទាំងមើលទៅដូចធម្មជាតិ

ចំនុចដែលសំខាន់នៃការធ្វើចង្កានៅ Meko Clinic

  • Meko Clinic ជ្រើសរើសប្រើសីលីកូនទន់ពិសេស ត្រូវជាមួយនឹងស្បែករបស់មនុស្សហើយមើលទៅធម្មជាតិ
  • ក្រុមវេជ្ជបណ្ឌិត Meko Clinic មានបទពិសោធន៍ជាង ៣០ ឆ្នាំ។
  • បន្ទប់វះកាត់ និងឧបករណ៍ទំនើបទាន់សម័យ ប្រកបដោយសុវត្ថិភាពដែលស្របតាមស្តង់ដារអន្តរជាតិ។

ក្រុមគ្រូពេទ្យ Meko មានជំនាញនិងភាពប៉ិនប្រសប់ក្នុងការធ្វើចង្កា ​។ ធ្វើចង្កានៅ Meko Clinic រចនាម៉ូតចង្កា អោយសមស្របទៅនឹងទម្រង់មុខរបស់មនុស្សនីមួយៗ ដើម្បីផ្គូផ្គងទម្រង់មុខមើលទៅធម្មជាតិ ។

ណាត់ពិគ្រោះ

ជំហ៑ាននៃការបម្រើរសេវាកម្ម

1

Consultation and Appointment

2

Payment

អាចធ្វើការបង់ប្រាក់បាន
1.តាមរយះវេប្រាក់ចូលគណនី ABA Bank ឬ អេសុីលីដាទាន់ចិត្ត

3

Preparing for ចង្កា

1.​ ផ្អាកការវះកាត់ប្រសិនបើមានជំងឺផ្តាសាយក្អកគ្រុនឬមានជំងឺផ្សេងៗ
2. ជៀសវាងការវះកាត់ពេលមករដូវ
3. ពាក់អាវរលុងៗមានឡេវខាងមុខដែលងាយស្រួលសម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់និងពាក់ស្បែកជើងកែងជើងទាបនៅថ្ងៃវះកាត់
4. ជៀសវាងពីការជក់បារីនិងភេសជ្ជៈមានជាតិអាល់កុលយ៉ាងហោចណាស់ ២ សប្តាហ៍។
5. មិនត្រូវពាក់វ៉ែនតាការពារកែវភ្នែក ឧបករណ៍ការពាអញ្ចាញធ្មេញ ( បើសិនមានត្រូវដោះចេញ ) ឬប្រសិនបើមានធ្មេញរង្គើរ​ ឬបាក់ គួរជូនដំណឹងដល់គ្រូពេទ្យជំនាញ ឬ គិលានុបដ្ឋាយិកាអោយបានជាមុន ហើយកុំយករបស់មានតម្លៃមកជាមួយអ្នក
6. ត្រូវមានសាច់ញាតិអមដំណើរអ្នកជំងឺនៅថ្ងៃវះកាត់។ ហើយគួរតែមានសាច់ញាតិជិតស្និទ្ធមើលថែអ្នកជម្ងឺក្រោយពេលវះកាត់ 24 ម៉ោងដំបូងក្រោយពេលវះកាត់រួច។ ចៀសវាងការបើកបរយានយន្តឬធ្វើការជាមួយគ្រឿងម៉ាស៊ីនណាមួយក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការវះកាត់។
7. ផ្អាកការប្រើប្រាស់ថ្នាំគ្រាប់វីតាមីននិងថ្នាំប្រឆាំងនឹងរោគផ្សេងៗដូចជាអាស្ពីរីនយ៉ាងហោចណាស់ 2 សប្តាហ៍មុនពេលវះកាត់។
8. ក្នុងករណីមានជំងឺរ៉ាំរ៉ៃ ថ្នាំដែលត្រូវបានញ៉ាំជាប្រចាំ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលព្យាបាលជំងឺមុនពេលធ្វើការវះកាត់

4

During the Procedure

1. ត្រូវមកដល់គ្លីនិក 1 ម៉ោងមុនពេលវះកាត់ដើម្បីរៀបចំឯកសារនិងត្រៀមវះកាត់
2. ជូនដំណឹងអំពីប្រវត្តិប្រតិកម្មថ្នាំ និង ជំងឺប្រចាំកាយ និងថ្នាំដែលលេបជាប្រចាំ ដល់គ្រូពេទ្យជាមុន
3. ទទួលថ្នាំនិងឧបករណ៍សំរាប់លាងសម្អាតរបួស
4. ផ្លាស់ប្តូរសម្លៀកបំពាក់និងលាងមុខជាមួយនឹងផលិតផលសម្លាប់មេរោគរបស់គ្លីនិក Meiko ដែលបានផ្តល់ជូន។
5. ចូលបន្ទប់ ធ្វើការវះកាត់ប្រើរយៈពេលប្រហែល1 ម៉ោងអាស្រយលើករណីជាក់ស្តែង។
6. គេងសំរាកក្រោយពេលវះកាត់រួច 2ម៉ោង បន្ទាប់មកធ្វើការស្អំជាមួយទឹកកកត្រជាក់ ដើម្បីបញ្ឈប់ការហូរឈាមនិងបន្ថយការហើម
7. គិលានុបដ្ឋាយិកានិងក្រុមគ្រូពេទ្យនឹងធ្វើការវាយតម្លៃរោគសញ្ញាក្រោយវះកាត់ប្រសិនបើធម្មតាអាចត្រឡប់ទៅផ្ទះវិញបាន។

5

After the ចង្កា

1. ក្នុងរយៈពេល3 ថ្ងៃដំបូងសូមចៀសវាងការដុសធ្មេញដោយគ្រាន់តែខ្ពុរមាត់ជាមួយទឹកអំបិលឬទឹកស្អាត។
2. ក្រោយពេលវះកាត់គួរតែទទួលទានអាហាររាវឬអាហារទន់រសជាតិសាប ហើយចៀសវាងទទួលទានទឹកឬអាហារដែលក្តៅពេកឬត្រជាក់។
3. ថ្ងៃដំបូងណែនាំធ្វើការស្អំជាមួយទឹកកកត្រជាក់ជុំវិញបរិវេណចង្កា
4. ជៀសវាងទទួលទានអាហារដែលមានជាតិ ផ្អាប់ ត្រាំ បារី ជាតិអាល់កុល វីតាមីននិងអាហារបំប៉នផ្សេងៗគ្រប់ប្រភេទយ៉ាងតិច1ខែ ដើម្បីការពារមានស្នាម ដំបៅ រឺធ្វើអោយមុខរបួសក្លាយ
5. ធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត។
6. ប្រសិនបើមានរោគសញ្ញា ឬ អាការៈមិនធម្មតាដូចជាហើមក្រហម មានគ្រុនក្តៅសូមទាក់ទងមកគ្លីនិកជាបន្ទាន់។
7.​ រយៈពេលពី ថ្ងៃទី1-14 ធ្វើការកាត់ថ្នេរ និង ធ្វើការពិនិត្យ តាមដាន (អាស្រយលើការពិចារណារបស់គ្រូពេទ្យ)
8.​ ចណ្លោះថ្ងៃទី 14-30ធ្វើការណាត់ជួបដើម្បីពិនិត្យមើលរោគសញ្ញា ឬ អាការៈ