ជំរាបសួរ​ចាសអ្នកទាំងអស់​គ្នា ថ្ងៃនេះដែរនាងខ្ញុំសុំចែករំលែកបទពិសោធន៍នៃការវះច្រមុះបែបបើដោយទិចនិកHybrid
ជាមួយលោកវេជ្ជបណ្ឌិតAnonនៅគ្លីនិកMekoច៎ា។ សូមប្រាប់ជាមុនថាច្រមុះនាងខ្ញុំមិនបានប្រើស៊ីលីកូនទាល់តែសោះច៎ា គ្រាន់តែធ្វើការឈូសកែឆ្អឹងខ្ទង់ច្រមុះនិងប្រើឆ្អឹងខ្ចីនៅខាងក្រោយត្រចៀកដើម្បីតុបតែងចុងច្រមុះច៎ា។ នាងខ្ញុំជ្រើសរើសធ្វើវាតាមការវះកាត់បែបបើកចំហពីព្រោះថាឆ្អឹងច្រមុះរបស់នាងខ្ញុំខ្ពស់ខ្លាំងណាស់ ប្រសិនបើជ្រើសយកការវះកាត់ធម្មតា និងមើលមិនឃើញភាពផ្លាស់ប្តូរនោះទេ លើសពីនេះទៅទៀតនាងខ្ញុំនៅតែមានអារម្មណ៍ថាវានិងមិនធ្វើឱ្យមុខរបស់នាងខ្ញុំមើលទៅគ្មានមាត្រដ្ឋានធ្វើឱ្យនាងខ្ញុំមិនមានទំនុកចិត្តលើខ្លួនឯងទាល់តែសោះច៎ា។


នៅពេលដែលសិក្សាស្រាវជ្រាវ ត្រូវការប្រើពេលយូរគួរសមដែរព្រោះយើងត្រូវជ្រើសរើសរបស់ល្អបំផុតសម្រាប់ខ្លួនស្រាប់ហើយច៎ា។មានកន្លែងជាច្រើនដែលគួរឱ្យចាប់អារម្មណ៍ប៉ុន្តែនៅចុងបញ្ចប់ខ្ញុំបានរកឃើញការreviewរបស់គ្លីនិក Meko ដូច្នេះខ្ញុំបានចូលទៅមើល។ សិក្សាស្វែងយល់បានមួយរយៈមុនពេលធ្វើការសម្រេចចិត្ត។ បន្ទាប់ពីនោះនាងខ្ញុំបានផ្ញើរសារទាក់ទងទៅខាងគ្លីនិកនិងបានធ្វើការណាត់ដើម្បីពិគ្រោះយោបល់ជាមួយលោកវេជ្ជបណ្ឌិតដោយផ្ទាល់ច៎ា ហើយនៅពេលពិគ្រោះយោបល់នោះដែរ​នាងខ្ញុំបានពិភាក្សាជាមួយ គាត់ថាចង់ឲ្យច្រមុះមើលទៅស្អាតបំផុតតាមដែលអាចទៅរួចនិងចង់បានទឹកមុខមើលទៅផ្អែមខ្លះដែរហាហាហាហា

លោកវេជ្ជបណ្ឌិតបានណែនាំជាការវះកាត់បែបបើកចំហក្នុងគោលបំណងដើម្បីកែរត្រង់ចំណុចឱ្យបានត្រឹមត្រូវដោយប្រើបច្ចេកទេសទាញចុងច្រមុះដោយយកឆ្អឹងខ្ចីខាងក្រោយត្រចៀកហើយអ្វីដែលសំខាន់បំផុតនោះគឺគ្រូពេទ្យបាននិយាយថាមិនប្រើស៊ីលីកូននោះទេ ដើម្បិធ្វើឱ្យច្រមុះមើលទៅមានលក្ខណៈធម្មជាតិ និងកាត់បន្ថយបញ្ហាដែលអាចកើតឡើងនៅពេលក្រោយ បន្ទាប់ពីបានស្តាប់លោកវេជ្ជបណ្ឌិតហើយគឺ ទុកចិត្តគាត់តែម្ដង រួមផ្សំនឹងជំនាញនិងកេរ្តិ៍ឈ្មោះរបស់លោកវេជ្ជបណ្ឌិត ទោះយ៉ាងណាក៏ដោយគាត់ត្រូវតែជ្រើសរើសយកអ្វីដែលល្អបំផុតសម្រាប់យើងរួចទៅហើយ។

នេះគឺជារូបភាពដែលបានថតភ្លាមៗក្រោយពេលវះកាត់ច៎ា នាងខ្ញុំបានផ្ដាំឲ្យបងៗគិលានុបដ្ឋាយិកាជួយថតឲ្យ ពីព្រោះថាយើងនឹងមិនអាចមើលឃើញច្រមុះរបស់យើងភ្លាមៗបន្ទាប់ពីធ្វើការវះកាត់ទេ ពីព្រោះការវះកាត់បែបOpenនេះ គឺជាការវះកាត់ធំមួយ ដូច្នេះហើយត្រូវប្រើថ្នាំសន្លប់ ខ្ញុំគិតមើលទៅបើសិនជាប្រើត្រឹមថ្នាំស្ពឹកគឺនាងខ្ញុំផ្ទាល់ទៅមិនរួចទេ ហាហាហាហា។

ប្រៀបធៀបរូបភាពមើលឲ្យច្បាស់ៗតែម្ដងច៎ា នាងខ្ញុំផ្ទាល់គឺពិតជាពេញចិត្តខ្លាំងណាស់អាចនិយាយបានថាគឺជាការបោះទុនធុនដ៏មានតំលៃបំផុត មិនមានការខកចិត្តអ្វីទាំងអស់ច៎ា។ នាងខ្ញុំមានអារម្មណ៍ថាតម្រង់ច្រមុះបានផ្លាស់ប្តូរហើយវាក៏ធ្វើឱ្យមុខរបស់នាងខ្ញុំមើលទៅផ្អែមជាងមុនដែរ ប៉ុន្តែសូមរង់ចាំឲ្យច្រមុះបានចូលទ្រង់ទ្រាយឲ្យល្អសិន នាងខ្ញុំនឹងមកធ្វើការupdateជូនម្តងទៀតណាច៎ា។

ចុងបញ្ចប់នេះនាងខ្ញុំចង់ផ្ដាំផ្ញើរដល់មិត្តភក្តិរូបណាដែលចាប់អារម្មណ៍អាចពិភាក្សាដោយមិនគិតថ្លៃ, សេវាកម្មល្អបំផុត លោកវេជ្ជបណ្ឌិតគួរឱ្យស្រលាញ់ខ្លាំងណាស់ ពិតជាមិនខកបំណងនោះទេច៎ា។

Result By Dr.Anon