សួស្តីខ្ញុំឈ្មោះMay ថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ពីការវះកាត់ច្រមុះរបស់ខ្ញុំជាមួយវេជ្ជបណ្ឌិតអានុន្ធ នៅមេគ្លីនិកដើម្បីឱ្យអ្នករាល់គ្នាបានអាន ជាដំបូងខ្ញុំចង់និយាយប្រាប់ថាMay បានធ្វើច្រមុះម្តងរួចហើយ នៅគ្លីនិកមួយប៉ុន្តែវាមិនដូចការរំពឹងទុកទេ ច្រមុះមិនលេចធ្លោមិនស្រស់ស្អាត ខ្ញុំផ្ទាល់មានការខកចិត្តខ្លាំងណាស់ ប៉ុន្តភ្លាមៗខ្ញុំនៅមិនទាន់មានថវិកាសំរាប់ការកែប្រែច្រមុះនៅឡើយទេ ដូច្នេះត្រូវស៊ូទ្រាំជាមួយច្រមុះនេះ រយៈពេលជិត ៥ ឆ្នាំហើយ

Mayចំណាយពេលជិត ២ឆ្នាំដើម្បីរកគ្លីនិកនិងវេជ្ជបណ្ឌិត តាមពិតមានកន្លែងជាច្រើនដែលត្រូវគិត ប៉ុន្តែខ្ញុំបានសំរេចចិត្តជ្រើសរើសយកមេកុគ្លីនិក ដោយសារតែមានវេជ្ជបណ្ឌិតមានបទពិសោធន៍ជាច្រើនឆ្នាំ គ្លីនិកនេះក៏ល្បីល្បាញដែរ មើលទៅគួរឱ្យទុកចិត្ត មើលទៅមានសុវត្ថិភាព នាងខ្ញុំបានធ្វើការណាត់ជួបហើយមកពិគ្រោះយោបល់ផ្ទាល់ គ្រូពេទ្យណែនាំឱ្យប្រើសាច់ត្រកៀកដើម្បីយកមកធ្វើការតុបតែងនៅចុងច្រមុះ

នៅពេលនេះខ្ញុំរំភើបណាស់ ខ្ញុំអាចនិយាយបានថាវាមិនឈឺចាប់ទេ មានការប្រើថ្នាំស្ពឹកបន្តិចបន្តួចបន្ទាប់ពីការប្រើថ្នាំស្ពឹកខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទេ គ្រូពេទ្យដកយកស៊ីលីកូនចាស់ចេញ បន្ទាប់មកធ្វើការដាក់ ស៊ីលីកូនថ្មីរួមជាមួយការតុបតែងនៅចុងច្រមុះ នឹងមានបន្ថែមការកាត់ស្លាបច្រមុះផងដែរ វាមិនឈឺចាប់ទេ វាងាយស្រួលណាស់ខ្ញុំមិនមានអារម្មណ៍អ្វីទាំងអស់

មើលឃើញភាពខុសគ្នាភ្លាមៗមុនពេលវះកាត់និងក្រោយពេលវះកាត់ វាពិតជាខុសគ្នាខ្លាំងណាស់មិនគួរឱ្យជឿខ្ញុំពិតជារំភើបណាស់សារភាពថាដំបូងខ្ញុំខ្លាច ថាវានឹងមិនមែនដូចអ្វីដែលសង្ឃឹមចង់បានទេ ប៉ុន្តែលទ្ធផលគឺលើសពីការរំពឹងទុក វាស្រស់ស្អាតតាំងពីពេលដែលវាត្រូវបានបញ្ចប់ភ្លាមៗ

បន្ទាប់ពីថ្ងៃទី២ មិនមានជាំឈាម ឬខៀវអ្វីទាំងអស់ប៉ុន្តែមានហើម ថ្ងៃនេះខ្ញុំមកលាងសំអាតមុខរបួសនៅគ្លីនិកវាមិនឈឺចាប់ទាល់តែសោះ គ្រាន់តែតឹងៗនៅចុងច្រមុះ តែមិនមានផលប៉ះពាល់អ្វីដល់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំទេ

ថ្ងៃនេះបានមកលាងសម្អាតមុខរបួសដូចសព្វដង និងបានយកបង់រុំចេញ ហើយហើមនៅតែហើមបន្តិចប៉ុន្តែនៅតែមើលទៅមានរាង ខ្ញុំពិតជាចូលចិត្តវាខ្លាំងណាស់

* អូ! រឿងដែលចង់ណែនាំមួយទៀត គឺថាបន្ទាប់ពីធ្វើច្រមុះអ្នកត្រូវចៀសវាងពីការញាំហឹរ គ្រឿងស្រវឹង និងបារី ​ *

បន្ទាប់ពី ១៤ ថ្ងៃច្រមុះចាប់ផ្តើមមើលទៅស្រស់ស្អាត ហើមស្ទើរតែបាត់ទាំងស្រុង មុខរបស់ខ្ញុំបានផ្លាស់ប្តូរច្រើនដូច្នេះខ្ញុំពិតជារំភើបណាស់

ឥឡូវនេះបន្ទាប់ពី ១ខែច្រមុះបានចេញរូបរាងកាន់តែច្បាស់ ហើយមុខរបួសនៅលើស្លាបច្រមុះបានជាសះស្បើយ មើលទៅពិតជាស្រស់ស្អាតបែបធម្មជាតិណាស់ ច្រមុះមានរាងជម្រាលដែលធ្វើឱ្យមនុស្សនៅជុំវិញសសើរគ្រប់គ្នាថាស្រស់ស្អាត ពិតជាមិនខកចិត្តទេក្នុងការជ្រើសរើសមេកុគ្លីនិក

แก้จมูก โดยหมออา ที่ เมโกะ คลินิก คุณเมย์
លទ្ធផលដែលទទួលបានស្ថិតលើបុគ្គល
แก้จมูก โดยหมออา ที่ เมโกะ คลินิก คุณเมย์
លទ្ធផលដែលទទួលបានស្ថិតលើបុគ្គល
แก้จมูก โดยหมออา ที่ เมโกะ คลินิก คุณเมย์
លទ្ធផលដែលទទួលបានស្ថិតលើបុគ្គល

Result By Dr.Anon